លោក សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ភូមិស្វាយទាប ឃុំតាប្រុក ស្រុកចំការលេី

ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារកសាងគណបក្សអង្គការសហជីព ចលនាកម្មករនិយោជិតខេត្ត បានចុះសួរសុខទុក្ខ និងថ្លែងអំណរគុណដល់បងប្អូន កម្មករ-កម្មការិនី ដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងពេលកន្លងមក និងបាននាំយកនូវអំណោយរបស់ក្រុមការងារសហជីពខេត្ត ជូនគ្រួសារកម្មករ-កម្មការិនី ចំនួន១០គ្រួសារ នៅភូមិទំនប់លើ

ឯកឧត្តម សា ស៊ីថា អភិបាលរងនៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំកំណត់ទទឹងផ្លូវ ព្រែក បឹង ប្រឡាយ ទន្លេរ និងអូរសាធារណៈក្នុងភូមិព្រែកឪជ្រឹង (ក) និងភូមិព្រែកឪជ្រឹង (ខ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨”

លោក ខេង ម៉េងឈុន អភិបាលនៃគណអភិបាលស្រុក អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីប្រគល់-ទទួលគម្រោងជួសជុលផ្លូវបេតុងចំនួន២ខ្សែក្នុងឃុំតុងរ៉ុងនិងឃុំបារាយណ៍ស្រុកព្រៃឈរ

ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត បានអញ្ចើញចូលរួម កិច្ចប្រជុំ ស្តីពី ការជំរុញការធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីរសារពើភណ្ឌសម្បត្តិរដ្ឋ ក្នុងផែនការសកម្មភាពឆ្នាំ ២០២៣ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ចាម

ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពីនីតិវិធីពិសេសក្នុងការចុះបញ្ជីដីរដ្ឋ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់