លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជ៉ំ ស្ដីពីវឌ្ឍនភាពការងារ របស់អនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ


កំពង់ចាម ៖នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជា ប្រធានក្រុម អនុគណៈកម្មការ អប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ បានអញ្ជើញចូលរួមកិច្ចប្រជ៉ំ ស្ដីពីវឌ្ឍនភាពការងារ របស់អនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ ក្រោមអធិបតីភាព លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធអនឡាញ (Video Zoom) កិច្ចប្រជ៉ំមានការចូលរួមពី ក្រុមការងារ មន្ត្រីជំនាញរបស់ ក្រុមអនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ ដែលមានមន្ទីរអង្គភាពពាក់ព័ន្ធ និងលោក លោកស្រី អភិបាលរងតំណាងរដ្ឋបាលក្រុង-ស្រុកផងដែរ ៕