កំពង់ចាម ៖ នៅព្រឹកថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០២១ លោក ប៊ិន ឡាដា អភិបាល នៃគណ:ស្រុក អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកការដ្ឋានគម្រោងសាងសង់ផ្លូវបេតុងប្រវែង ៨៥៤ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ សរុបទឹកប្រាក់ ៣០៨,០៨០,៨០៨ រៀល ស្ថិតនៅក្នុងភូមិជើងគោគ ឃុំអំពិល ស្រុកកំពង់សៀម ។ ដោយមានការអញ្ជើញចូលរួមពី ៖ លោក ប៊ុ ឈុន អភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោកស្រីប្រធានរដ្ឋបាល និងហិរញ្ញវត្ថុ លោក ប្រធានការិ.សង្គមកិច្ច្ច លោកប្រធានការិ.កសិកម្មស្រុក លោក ទែន ចាន់ធឿន មន្ត្រីបច្ចទេសខេត្ត លោកមេឃុំអំពិល អ្នកទទួលការរបស់លោកស្រី ចេង ពៅ និងបងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសនេះដែលលោកអភិបាល បានពាំនាំ នូវការសាកសួរសុខបងប្អូនប្រជាពលរដ្ឋ ពីសំណាក់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់សៀមនិង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត ។
លោកអភិបាលស្រុក បានណែនាំ បងប្អួនប្រជាពលរដ្ឋ អំពីវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេស អនុវត្តនូវ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ នាយករដ្ឋមន្ត្រី គឺ៣កុំ និង៣ការពារ និង ផ្សព្វផ្សាយអំពីការីករាលដាលជំងឺដុំពកលើ សត្វគោ ដែលបងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ទៅលើសត្វគោរបស់ខ្លួន។ និងសូមបងប្អូនជួយផ្សព្វផ្សាយដល់កូនៗអោយចូលរៀន ត្រូវមានម៉ាស់ អាកល់ ជាប់ខ្លួន។