ថ្ងៃទី 01/03/2017 ម៉ោង 2:00 រសៀល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម រួមជាមួយឯកឧត្តម ហ៊ុន ណេងអនុប្រធានទី១ ក្រុមកាងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្ត បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រធានគណបក្សឃុំ ដោយមានការចូលរួមពីក្រុមកាងារចុះជួយស្រុក និងប្រធានក្រុមការងារចុះជួយឃុំ សរុបចំនួនចូលរួមទាំងអស់ ៥០ នាក់ ។
ខ្លឹមសារប្រជុំ៖
ត្រួតពិនិត្យតុល្យភាពសមាជិកគណបក្ស ជាមួយបញ្ជីបោះឆ្នោតថ្មី និងជម្រុញការកសាងបក្សក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ព្រមទាំងជម្រាបជូនអំពីសភាពការណ៍ថ្មី ពាក់ព័ន្ធនិងគណបក្សនយោបាយ។