នៅព្រឹកថ្ងៃទី ០១ ខែមីនា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានអញ្ជ់ញចុះជួបសំណេះសំណាលជាមួយប្រធានគណបក្សឃុំ និងក្រុមការងារចុះជួយឃុំក្នុងស្រុកចម្ការលើ ដែល មានចំនួនចូលរួមចំនួន៣៦ ន ស្រី ៤នាក់ ។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានលើកឡើង អំពីការរីកចម្រើន លើគ្រប់ចវិស័យក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា និងទិសដៅភារកិច្ចចំពោះមុខ ពិសេសការងារពង្រឹងគណបក្ស និងជម្រុញកសាងបក្សបន្ថែមក្នុងចំណោមប្រជាជនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ។