ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អញ្ជើញដឹកនាំកិច្ចគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្ត ដើម្បីពិភាក្សាការងារ ពិនិត្យវាយតម្លៃ និងរៀបចំមន្ត្រីគណបក្ស នៅទូទាំងខេត្តកំពង់ចាម


កំពង់ចាម ៖នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្ត ដើម្បីពិភាក្សាការងារ ពិនិត្យវាយតម្លៃ និងរៀបចំមន្ត្រីគណបក្ស នៅទូទាំងខេត្តកំពង់ចាម។

ជារួមឯកឧត្តមប្រធាន និងសមាជិកគណៈអចិន្ត្រៃយ៍ទាំងអស់បានគាំទ្រ និងលើកទឹកចិត្តដល់មន្ត្រីគណបក្សដែលសកម្ម ស្មោះត្រង់ មានសមត្ថភាព មានសីលធម៌ល្អ ដែលអាចបំពេញភារកិច្ចរបស់គណបក្សដើម្បីបម្រើប្រជាជន ។