លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញចូលរួមវាយតម្លៃរបស់ផ្ទះមនុស្សធម៌ខេត្តកំពង់ចាមនៅឃុំសំពងជ័យស្រុកជើងព្រៃ


កំពង់ចាម៖នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចូលរួមជាមួយ ក្រុមការងារវាយតម្លៃ របស់ផ្ទះមនុស្សធម៌ខេត្តកំពង់ចាម ដោយមានការនិមន្ត និងចូលរួមពីអនុសាខាកាកបាទក្រហមស្រុកជើងព្រៃ ព្រះគ្រូ គង់ ម៉ៅ ព្រះអនុគណស្រុកជើងព្រៃ ព្រះសង្ឃ និងអាជ្ញាធរ មូលដ្ឋាន បានចុះសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជីវភាព លោកតា ឈុន ម៉េន អាយុ ៦៥ឆ្នាំ ជាអតីតៈទាហ៊ានតស៊ូ ឆ្នាំ១៩៧៥ មានប័ណ្ណក្រីក្រ(ក្រ ០១) មានចៅក្នុងបន្ទុក ជាមួយច្រើន រស់នៅក្នុង ភូមិអំពិលទ្វា ឃុំសំពងជ័យ ស្រុកជើងព្រៃ​  ។