ឯកឧត្តម លន់ លឹមថៃ និងលោកជំទាវ អញ្ជើញសម្ពោធសមិទ្ធផល​នៅវត្តទឹកឆា ស្រុកព្រៃឈរ ខេត្តកំពង់ចាម


ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០១៧ ឯកឧត្តម លន់ លឹមថៃ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ អមដំណើរដោយ អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាជុំវិញខេត្ត ក្រុមប្រឹក្សា និង គណៈអភិបាលស្រុកព្រៃឈរ និងក្រុមប្រឹក្សាឃុំក្រូច បានអញ្ជើញជាអរិបតីភាពក្នុងពិធី សម្ពោធឆ្លងរូបបដិមាព្រះអង្គធំ និងសមិទ្ធិផលនានា នៅវត្តប្រាសាទទឹកឆា ឃំុក្រូចស្រុកព្រៃឈរខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រជាពលរដ្ឋ ចំនួន960នាក់ស្រី412នាក់។
មានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម លន់ លឹមថៃ បានថ្លែងអំណរគុណ​ចំពោះ លោក ចេងកុក ម៉េង និងភរិយា សប្បុរសជននៅសហរដ្ឋអាមេរិក ដែលបានខិតខំគៀងគរថវិកាមកកសាង​សមិទ្ធផល​នៅ​ទី​វត្តទឹកឆាដែល​មានតម្លៃរហូតដល់២៥ម៉ឺនដុល្លា ។ ឯកឧត្តម លន់ លឹមថៃ ក៏បានលើកឡើងនូវការរីក​ចម្រើន​​នៃ​សមិទ្ធ​ផល​ជា​ច្រើន ដែលបានលេចត្រដែតឡើងក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេច តេជោ ហ៊ុន សែន ដែលនាំមកនូវការ​ផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទាំងផ្នែកស្មារតី និងសម្ភារៈ ។ ឯកឧត្តម ក៏​បានគូស​បញ្ជាក់​ទៀត​ថា ៖ សមិទ្ធផលទាំងអស់នេះគឺបានមកដោយសារប្រទេសយើងមាន​​សុខសន្តិភាព ដែលកើតចេញ​ពីការដឹក​​​នាំ​ដ៏​ត្រឹម​ត្រូវ របស់ប្រមុខដឹកនាំកំពូលរបស់យើង គឺសម្ដេចតេជោហ៊ុន សែន​ ដែលមានទស្សនៈវិស័យត្រឹមត្រូវ និងភ្លឺស្វាង…​ដូច្នេះ​យើង​ត្រូវតែថែរក្សាឲ្យបាននូវសុខសន្តិភាពឲ្យគង់វង់ដើម្បីអនាគតកូនចៅ និងប្រទេសជាតិយើង កុំឲ្យមជ្ឈដ្ឋាន​អគតិ​ណា​មួយ​បំផ្លិចបំផ្លាញបានឡើយ ។

នៅក្នុហឱកាសនោះ​ក៏មានការចែកអំណោយ​ជូនប្រជាពលរដ្ឋដែលបានចូលរួម ក្នុងម្នាក់ៗ​ទទួលបាន ភួយមួយ ។

index​១ index index២ index៣ index៤ index៥ index៦