កំពង់ចាម៖ នៅថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងព្រះយសមេត្តា ចាន់ សុជន ព្រះវិន័យធរអនុគណស្រុកចំការលើ តំណាងព្រះអនុគណ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងសំណេះសំណាលជាមួយលោកតាអាចារ្យ-គណ:កម្មការវត្តទាំង៤ និងមានចំនួន ១៦នាក់ ស្ថិតនៅក្នុងឃុំបុសខ្នុរ ស្រុកចំការលើ និងបាននាំយកនូវអំណោយមកជូន ដល់អាចារ្យ-គណ:កម្មការទាំង១៦នាក់ ក្នុងម្នាក់ៗទទួលបានឃីត០១កញ្ចប់ (ទឹកដោះគោ តែ ស្ករស) និងក្រមា០១ អស់ថវិកាចំនួន២៤០,០០០រៀល ។
ឆ្លៀតក្នុងឱកាសពេលនោះដែរ ឯកឧត្តម ខ្លូត ចិន្តា ក៏បានអញ្ជើញចូលរួមសកម្មភាពមួយចំនួនទៀតដូចខាងក្រោម៖
-ចុះសួរសុខទុក្ខភរិយាអតីតលោកមេឃុំបុសខ្នុរ នៅភូមិសាមគ្គី ឃុំបុសខ្នុរ ដែលមានជំងឺ ក្នុងនោះបានជូនថវិកាដល់គាត់ចំនួន១០០,០០០រៀល។
-ចូលរួមបុណ្យសពឈ្មោះ ហេង យូឡេង ភេទប្រុស អាយុ៦៩ឆ្នាំ ត្រូវជាឪពុកក្មេកនាយករងរដ្ឋបាលស្រុកចំការលើ នៅភូមិក្រឡែងលិច ឃុំល្វាលើ ក្នុងនោះបានចូលរួមបុណ្យសពចំនួន៤០០,០០០រៀល។
-ជួបជាមួយអាចារ្យ-គណ:កម្មការវត្តទាំង៥ ក្នុងឃុំតាអុង ដោយ០១វត្តចំនួន០៤នាក់ សរុបចំនួន២០នាក់ នៅវត្តតាអុង ក្នុងនោះបានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តតាអុងចំនួន៤០០,០០០រៀល សម្រាប់ការរៀបចំធ្វើចង្ហាន់ប្រគេនព្រះសង្ឃក្នុងវត្តចំនួន៨០អង្គ និងជូននូវអំណោយមក ដល់អាចារ្យ-គណ:កម្មការទាំង២០នាក់ ក្នុងម្នាក់ៗទទួលបានឃីត០១កញ្ចប់ (ទឹកដោះគោ តែ ស្ករស) និងក្រមា០១ អស់ថវិកាចំនួន៧០០,០០០រៀល ។ដំណើរសួរសុខទុក្ខនោះក៏មានការចូលរួមពីកងកម្លាំងទាំងបី មន្ត្រីសាលាស្រុក រដ្ឋបាលឃុំបុសខ្នុរ រដ្ឋបាលឃុំតាអុង មេភូមិពាក់ព័ន្ធ ផងដែរ។