ក្រុមការងារយុវជនខេត្តកំពង់ចាម បានដឹកនាំសហការី ចុះសំណេះសំណាល ពង្រឹក សមត្ថភាព ចំណេះ ដឹង និង ពង្រីកយុវជនសកម្ម បន្ថែមទៀត ក្នុងមូលដ្ឋានស្រុកជេីងព្រៃ


កំពង់ចាម៖ក្រោមការចង្អុលបង្ហាញពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងតាមការណែនាំរបស់ លោក ស្រី សុភ័ក្ដ្រ ប្រធានយុវជនខេត្តកំពង់ចាម នៅរសៀល ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២១ លោក ទូច ចាន់ណា ប្រធានផែន ព័ត៌មាន និងផ្សព្វផ្សាយបណ្តាញសង្គម នៃក្រុមការងារយុវជនខេត្តកំពង់ចាម បានដឹកនាំសហការី ចុះសំណេះសំណាល ពង្រឹក សមត្ថភាព ចំណេះ ដឹង និង ពង្រីកយុវជនសកម្ម បន្ថែមទៀត ក្នុងមូលដ្ឋានស្រុកជេីងព្រៃ ដោយមានការអញ្ជេីញចូលរួមពី លោក ង៉ូវរិន ម៉ូនីកា ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកជេីងព្រៃ និងជាអនុប្រធាន យុវជន បក្សស្រុក ។

យុវជនសកម្ម KCY គឺត្រូវបន្តសកម្មភាពគាំទ្រ ការពារ និងផ្សព្វផ្សាយលេីបណ្តាញសង្គម នូវសមិទ្ធផល ការអភិវឌ្ឍន៍ រីកចម្រេីន និងចូលរួមជាមួយការងារសង្គម។

យុវជនសកម្ម ខេត្តកំពង់ចាម ហៅ កាត់ថា KCY ចំនួន១៤នាក់ ដោយក្នុងម្នាក់ៗទទួល បាន៖ក្រមា logo KCY មួយ ម៉ាស់KCY មួយ និងស៉ីងKCY មួយ។ #KCY ❤️🇰🇭❤️