ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រធានក្រុមការងារគណបក្ស ចុះជួយឃុំកោះមិត្ត កោះទន្ទឹម កោះរកា អញ្ជើញជួបសំណេះ សំណាលជាមួយក្រុមប្រឹក្សាឃុំកោះរកា


កំពង់ចាម៖បន្ទាប់ពីចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១១គ្រួសាររួច ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រធានក្រុមការងារគណបក្សចុះជួយឃុំកោះមិត្ត កោះទន្ទឹម កោះរកា អញ្ជើញជួបសំណេះ សំណាលជាមួយក្រុមប្រឹក្សាឃុំកោះរកា ដើម្បីក្តាប់នូវបញ្ហាប្រឈម ក៏ដូចជាតម្រូវការរបស់គណបក្សមូលដ្ឋានឃុំកោះរកា ដើម្បីទទួលបានជ័យជំនះក្នុងពេលបោះឆ្នោតនាឆ្នាំ២០២២ខាងមុខនេះ ក្នុងនោះដែរឯកឧត្តមក៏បានសំណូមពរដល់លោក លោកស្រី គណបក្សឃុំ:
– ត្រូវខិតខំពង្រឹង និងពង្រីក សមាជិកគណ បក្ស ធានាឲ្យបានទាំងគុណភាព និងបរិមាណ ។
-ត្រូវចុះដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខរបស់ពួកគាត់ ។
-រៀបចំគម្រោងចំណាយរបស់គណបក្សឃុំសម្រាប់ការបោះឆ្នោតឆ្នាំ២០២២ ។
-ពិនិត្យ និងរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២ ដោយអនុវត្តនៃការជ្រើសរើសបេក្ខជនឲ្យត្រឹមត្រូវតាមគោលការណ៍ថ្នាក់លើ ។

“មានគណបក្សប្រជាជនកម្ពុជា គឺមានអ្វីៗទាំងអស់”