កំពង់ចាម៖ជាក់ស្ដែង នៅព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម តាន់ ផាន់ ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំកោះមិត្ត កោះទន្ទឹម និងឃុំកោះរកា ឯកឧត្តម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន ជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកកំពង់សៀម ស្រុកជេីងព្រៃ និង ស្រុក តំបែរ ខេត្តត្បូងឃ្មុំ សហការជាមួយ អាជ្ញាធរ ស្រុក កំពង់សៀម អាជ្ញាធរមូលដ្ឋានឃុំកោះរកា និង កងកម្លាំងសមត្ថកិច្ច បាននាំយកអំណោយ របស់ ឯកឧត្តម វេង សាខុន ជាមួយគ្រឿងបរិភោគ រួមនឹងថវិកា មកផ្តល់ជូនគ្រួសារដែលខ្វះខាតលេីជីវភាពកំឡុងពេលកូវីដ-១៩ សរុប ចំនួន១១គ្រួសារ ដែលរស់នៅក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។