ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម បានអញ្ជើញទទួលអំណោយពីសប្បុរសជន ក្នុងគោលបំណង ចូលរួមដើម្បីប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩


កំពង់ចាម៖នៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយពីសប្បុរសជន ក្នុងគោលបំណង ចូលរួមដើម្បីប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សៀម សាវ៉ាន និងលោកស្រី ជួង ម៉ារុន និង សប្បុរសជននានា ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ជូនមកគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីបម្រើឱ្យការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ។ អំណោយមនុស្សធម៌នាពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ត និងជាឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលមេរោគដ៏កំណាចនេះ កំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោកជារៀងរាល់ថ្ងៃផងដែរ។

អំណោយដែលសប្បុរសជន បានប្រគល់ជូនរដ្ឋបាលខេត្តនាពេលនោះ មានដូចជា អាល់កុល ១៥កាន ម៉ាស ១៥កេសធំ ,ត្រីខ១០០០កំប៉ុង , ទឹកបរិសុទ្ធ១៥០កេស, មីជាតិ ១០០កេសតូច និងថវិកា ១០,០០០,០០០(ដប់លានរៀល)៕