កំពង់ចាម៖បន្ទាប់ពីអញ្ជើញចុះពិនិត្យសិក្សាទីតាំងចាក់សំរាមថ្មី រួចមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែឆ្នាំដដែល បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បន្តចុះពិនិត្យទីតាំងសម្រាប់ធ្វើជាកន្លែងបញ្ចុះសពបងប្អូនខ្មែរឥស្លាម ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ស្ថិតនៅចំណុចបឹងកន្លែងញរ ភូមិពង្រ ឃុំរការគយ ស្រុកកងមាស។