ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម បាននាំយកអំណោយរដ្ឋបាលខេត្ត មកប្រគល់ជូនរដ្ឋបាលសាលាស្រុកចំការលើ សម្រាប់ប្រឆាំងកូវីត-១៩


កំពង់ចាម៖ នៅព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្តទទួលបន្ទុកស្រុកចំការលើប្រយុទ្ធប្រឆាំងជំងឺកូវីត-១៩ នាំយកអំណោយជាសម្ភារៈ បរិក្ខា មួយចំនួន មកប្រគល់ជូនរដ្ឋបាលស្រុកចំការលើ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីត-១៩។

ថ្នាក់ដឹកនាំរដ្ឋបាលស្រុកចំការលើដែលមាន លោក សេង សុខកែម អភិបាលរងនៃគណៈអភិបាលស្រុក តំណាងលោក សំ ពិសិដ្ឋ និងមានមន្ត្រីរដ្ឋបាលស្រុក បានអញ្ជើញចូលរួមពិធីប្រគល់ទទួលផងដែរ។

ឯកឧត្តម ខ្លូត ចិន្តា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលើកទឹកចិត្តក្នុងការអនុវត្តវិធានការសុខាភិបាល និងបន្តប្រយុទ្ធប្រឆាំងជំងឺកូវីត-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាបន្តទៀត ដោយការអត់ធ្មត់បំផុត នៅក្នុងកាលៈទេសៈនេះ។ ក្នុងនោះសំភារះដែរនាំយកមករួមមាន : ម៉ាស៊ីនបាញ់សម្លាប់មេរោគចំនួន ១គ្រឿង ម៉ាសចំនួន ១កេសស្មើនិង២៥០០ម៉ាស និង ទឹកអាកុលចំនួន ២ កាន ។