ខេត្តកំពង់ចាម គ្រោងនឹងកសាងអគាសម្រាប់ដាក់ឧបករណ៍ផលិតអុកស៉ីសែន ក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម


កំពង់ចាម ៖ ដោយមានការខ្វះខាតនូវអុកស៉ីសែន សម្រាប់ អ្នកជម្ងឺទូទៅផងនោះ គណៈគ្រប់គ្រង មន្ទីរពេទ្យខេត្តកំពង់ចាម បានបង្កេីតបន្ទប់មួយដេីម្បីផលិតអុកស៉ីសែនដោយខ្លួនឯង ។

ជាក់ស្ដែង នៅព្រឹក ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជេីញ ចុះពិនិត្យ រៀបចំទីតាំងរៀបធ្វេីអគាសម្រាប់ដាក់ឧបករណ៍ដេីម្បីផលិតខ្យល់អុកស៉ីសែន ខណៈ បច្ចុប្បន្ន តម្រូវការខ្យល់អុកស៉ីសែនច្រេីន។

ដោយ បច្ចុប្បន្ន ក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម អាចពិនិត្យរកវីរុសកូវីដ-១៩ ដោយមិនចាំបាច់បញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ ពោលគឺបន្ទប់ពិសោធន៍នៅក្នុងមន្ទីរពេទ្យខេត្ត មានឧបករណ៍ទំនេីបលឿនរហ័ស៕