ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសទី៣ (ដូសជំរុញ) ចាក់ជូនអតីយុទ្ធជនក្ុងខេត្ដកំពង់ចាម


កំពង់ចាម៖ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសទី៣ (ដូសជំរុញ) ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ជូនដល់អតីយុទ្ធជន ក្នុងខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឧត្តមសេនីយ៍ឯក ចាន់ លំផាត់ សមាជិកអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដោយថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគម និងក៏មានការចូលរួមរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្ត, កងកំលាំងទាំងបី, អាជ្ញាធរមូលដ្ឋាន, ក្រុមគ្រូពេទ្យ រួមនឹងការចូលចាក់វ៉ាក់សាំងពីសមាជិក សមាជិការ សាខាសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ជាច្រើនរូបផងដែរ។