ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំ លើកទី១ គណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា(គ.អ.ស.ស)


កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំ លើកទី១ គណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា(គ.អ.ស.ស) ក្រោមអធីបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណ:កម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា ។ កិច្ចប្រជុំនេះដំណើរការតាមរយ:ប្រព័ន្ធវីដេអូ(Zoom meeting) នៅសាលាខេត្តកំពង់ចាម ។