ក្រុមការងារយុវជនខេត្តកំពង់ចាម ដែលហៅថា (KCY) បានចុះពង្រឹង និងកសាងបណ្តាញយុវជន នៅមូលដ្ឋាន ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម


កំពង់ចាម ៖ ថ្ងៃពុធ ១០កេីត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១ លោក ទូច ចាន់ណា ប្រធានផែន ព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃក្រុមការងារយុវជនខេត្តកំពង់ចាម ដែលហៅថា KCY ដោយទទួលបានការចាត់តាំងពីលោក ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារយុវជនខេត្ត កំពង់ចាម បានដឹកនាំក្រុមយុវជន KCY ដែលមាន លោក ឈុន សៀងឡេង ប្រធានតំបន់ស្រុកស្រីសន្ធរ និងជាជំនួយការ KCY ផងដែរ ដេីម្បីចុះពង្រឹង និងកសាងបណ្តាញយុវជន នៅមូលដ្ឋាន ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ព្រមជាមួយគ្នានេះផងដែរ ក្រុមយុវជនKCY បាននាំយកនូវបច្ច័យសប្បុរសជន និងយុវជនKCY ចំនួន ៧៥៥,០០០រៀល (ប្រាំពីររយហាសិបប្រាំពាន់រៀល) ទៅចូលរួមបុណ្យសព និងចូលរួមរំលែកទុក្ខគ្រួសារសពនៃយុវជនសកម្មKCY ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ចំនួន២នាក់ផងដែរ រួមមាន យុវនារី ហ៊ុ មនោសត្យា និង យុវនារី អ៊ុ សុផានីរត្ន័ មានទុក្ខជាទម្ងន់ ដោយលោកយាយ បង្កេីត យាយជីទួតមួយ អាយុ៧៤ឆ្នាំ បានស្លាប់ កាលពីវេលាម៉ោង ៤:៥០នាទីល្ងាច ថ្ងៃទី ១ ខែសីហា ដោ យសាររោគាពាធ នៅគេហដ្ឋានសព ភូមិចុងបឹងក្នុង ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ នៅព្រឹក ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១ ។

ហេីយឆ្លៀតឱកាសនោះ លោក ទូច ចាន់ណា បានសំណេះសំណាល ផ្តល់នូវការផ្តាំផ្ញេីសួរសុខទុក្ខ របស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ស្រី សុភ័ក្ដ្រ ប្រធានក្រុមការងារយុវជនខេត្ត ក្នុងន័យពង្រីកក្រុមបណ្តាញសង្គម ដេីម្បីផ្សព្វផ្សាយ ការពារ និងគាំទ្រចំពោះសកម្មភាពថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា ។

យុវជនសកម្ម KCY ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ក្នុងឱកាសនោះ ២០នាក់ ទទួលបាន ក្រណាត់ ពណ៍ ផ្ទៃ មេឃ មួយអាវ និងម៉ាសKCY ចំនួន២០ ផងដែរ។