នៅព្រឹកសៅរ៍ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងកំពង់ចាម និងឯកឧត្ដម ខ្លូត ផន អនុប្រធាន គណៈប្រចាំការគណបក្សខេត្ត អមដោយគណៈអចិន្ត្រៃយ៍ រួមនិងប្រធានក្រុមការងារខេត្តចុះជួយសង្កាត់ អញ្ជើញជួបសំណេះសំណាលជាមួយលោក លោកស្រី មេភូមិ និងជាប្រធានសាខាបក្សភូមិ ដែលមកពីបណ្តាសង្កាត់ទាំង០៤ ក្នុងក្រុងកំពង់ចាម ដើម្បីក្តាប់ឲ្យបានអំពីសុខទុក្ខ និងតម្រូវការ ក៏ដូចជាបញ្ហាប្រឈមនានា ដើម្បីគណបក្សធ្វើការចុះជួយឲ្យចំគោលដៅដែលបងប្អូនចង់បាន។
គូសបញ្ជាក់ថា ក្រុងកំពង់ចាម មានសង្កាត់ចំនួន០៤ ស្មើ៣២ ភូមិ ក្នុងនោះប្រជាពលរដ្ឋសរុប ៣៩.៣៥៦ នាក់ អាយុ១៨ ឆ្នាំឡើងមាន២៩.៦០២ នាក់។