ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំក្រុមការងារចុះដោះស្រាយសកម្មភាព កាប់ទន្ទ្រានដីបឹងយកធ្វើជាកម្មសិទ្ធិ និងដាំឈូក ស្ថិតនៅឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម


កំពង់ចាម៖រសៀលថ្ងៃទី១៣ សីហា ឆ្នាំ២០២១ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារចុះដោះស្រាយសកម្មភាព កាប់ទន្ទ្រានដីបឹងយកធ្វើជាកម្មសិទ្ធិ និងដាំឈូក ស្ថិតនៅឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយមានការចូលរួម លោកអភិបាលស្រុកកងមាស លោកស្នងការរងខេត្ត លោកប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ្ខរដ្ឋបាលជលផល មន្ទីរបរិស្ថានខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធចូលរួមផងដែរ ។

កិច្ចប្រជុំនេះពិភាក្សា ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានដីបឹង ជីកបៀដាក់សំរាស់ និងការដកឈូក និងការដាំឈូក រំលោភយកដីបឹងសាធារណៈរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិ។