កាលពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៦ កន្លងទៅនេះ លោក ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយឃុំរកាគយ ស្រុកកងមាស បានដឹកនាំសហការីចុះសំណេះសំណាល និងចូលរួមសន្និបាតបូកសរុប ការអនុវត្ត គោលនយោបាយ របស់គណបក្សមូលដ្ឋាន ឆ្នាំ ២០១២-២០១៧ នៅ ឃុំ រកាគយ ស្រុងកងមាស ខេត្តកំពង់ចាម ។
គួរបញ្ជាក់ផងដែរថា វត្តមានចូលរួមក្នុងអង្គសន្និបាតគណបក្សមូលដ្ឋាន ឃុំរកាគយនេះផងដែរ គឺមានវត្តមានប្រជាពលរដ្ឋ ប្រមាណជា ជាង ៥៥០ នាក់ ទូទាំងឃុំ ទាំងមូល ។