ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះត្រួតពិនិត្យមើលការរៀបចំកន្លែងប្រារព្វពិធីប្រជុំ


រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះត្រួតពិនិត្យមើលការរៀបចំកន្លែងប្រារព្វពិធីប្រជុំ សម្រាប់ថ្ងៃស្អែក ថ្ងៃទី១២ សីហា ស្តីពីការរៀបចំមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលរបស់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ដែលកិច្ចប្រជុំនេះនឹងធ្វើឡើងនៅសាលប្រជុំសសរ១០០ សម្ដេចតេជោ ស្ថិតនៅក្នុងបរិវេណសួនក្រញូងនគរបាជ័យ ក្រុងកំពង់ចាម។