ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្តអញ្ជើញចូលរូមកិច្ចប្រជុំ ពិនិត្យពិភាក្សាវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍរបស់រដ្ឋបាលរាជធានី ខេត្ដ


កំពង់ចាម៖នាព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរូមកិច្ចប្រជុំ ពិនិត្យពិភាក្សាវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍរបស់រដ្ឋបាលរាជធានី ខេត្ត ដោយមានការចូលរួមលោកនាយកទីចាត់ការផែនការវិនិយោគ លោកនាយកទីចាត់ការហិរញ្ញវត្ថុ អង្គភាពលទ្ធកម្ម និងលោកនាយករងទីចាត់ការរដ្ឋបាល តាមប្រព័ន្ធ (Zoom) ។