កំពង់ចាម៖ នៅរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លោក អ៊ូត ឈាងលី អភិបាលនៃគណ:អភិបាលស្រុកជើងព្រៃ បានអញ្ជើញត្រួតពិនិត្យ ការដំឡើងភ្លើងស្តុបចរាចរណ៍នៅទីតាំងផ្លូវវាងខាងលិចស្គន់ ជាផ្លូវបំបែករវាងផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៦ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅវិញទៅមករបស់ប្រជាពលរដ្ឋ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ ដោយបានកើតឡើងជាយថាហេតុ ។
សូមជម្រាបជូនថា កន្លងមកចំណុចខាងលើនេះ ធ្លាប់មានការគ្រោះថ្នាក់ច្រើន ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ មេត្តាគោរពច្បាប់ចរាចរណ៍ និងមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកឲ្យបានច្រើនក្នុងពេលបើកបរ ៕