កំពង់ចាម៖ នារសៀលថ្ងៃទី១០ខែសីហាឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីឆ្លងផែនការថវិការបស់អនុគណៈកម្មការទាំង១០ ចំណុះឲ្យគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានអនុវត្តនាពេលកន្លងមកក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺ-កូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។