នៅព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានចាត់ឲ្យ ឯកឧត្តម ចាន់ ហេង នាយរងខុទ្ទកាល័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយក អង្ករ ចំនួន ៥០០បេ ស្មើនឹង ១០តោន ត្រី ខ ចំនួន ៥០០យួរ និងមី ៥០០កេះ មកប្រគល់ជូនគណៈអភិបាលស្រុកកំពង់សៀម សម្រាប់បន្តចាត់ចែងចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋធ្វើចត្តាឡីស័ក ដោយជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងស្រុកកំពង់សៀម។