ប្រជុំបូកសរុបការងារ៩ខែដើមឆ្នាំនិងទិសដៅអនុវត្តបន្តរបស់ក្រុុមការងារយុវជនគណបក្សខេត្តកំពង់ចាម


ថ្មីៗនេះ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំបូកសរុបការងារ ប្រាំបួនខែ ដើមឆ្នាំ និងលើកទិសដៅអនុវត្តបន្ត នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ។    របៀបវារៈ អង្គប្រជុំ មានអានរបាយការណ៍បូកសរុបសកម្មភាពការងារកន្លងមក និង លទ្ធផលការងាររបស់ក្រុមការងារ យុវជនគណបក្សខេត្ត សម្រាប់រយៈពេល ៩ ខែ កន្លងមកនេះ និងការលើកទិសដៅអនុវត្តបន្ត ។  កិច្ចពិភាក្សាក៏មាន ការពិភាក្សាស្តីអំពីការត្រៀមខ្លួន សម្រាប់បញ្ជូនក្រុមការងារយុវជនទៅចូលរួមអង្កេតការណ៍បោះឆ្នោត ក្រុមប្រឹក្សា ឃុំ/សង្កាត់ នាពេលឆាប់ៗខាងមុខនេះផងដែរ ។

គួរបញ្ជាក់ផងដែរថា ការងារស្នូលរបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម​មានការងារស្នូលរបស់ខ្លួនសំខាន់ៗ ៣ រួមមាន៖

-ការពង្រឹងរចនាសម្ពន្តក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅគ្រប់ថ្នាក់ រហូតដល់ថ្នាក់ភូមិ

-ខិតខំកសាង ពង្រឹងនិងពង្រីក សមាជិកបក្សក្នុងជួរយុវជន គ្រប់កន្លែង

-ធ្វើការបណ្តុះបណ្តាល និងកសាងសមត្ថភាព យុវជនគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានអោយរឹងមាំ

photo_2016-11-25_11-04-31 photo_2016-11-25_11-04-22 photo_2016-11-25_11-04-26 photo_2016-11-25_11-04-52 photo_2016-11-25_11-04-56 photo_2016-11-25_11-05-17 photo_2016-11-25_11-05-21 photo_2016-11-25_11-05-24 photo_2016-11-25_11-05-30 photo_2016-11-25_11-05-38