នេះជាសកម្មភាព នៃការយកចិត្តទុកដាក់មួយ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋកំឡុងពេលកូវីដ-១៩ នៅតាមមូលដ្ឋាន ។ ជាក់ស្ដែង នៅព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន និងលោកជំទាវ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម ស្រុកជេីងព្រៃ និង ស្រុក តំបែរ ខេត្តត្បូងឃ្មុំ សហការជាមួយ អាជ្ញាធរ ស្រុក កំពង់សៀម អាជ្ញាធរ ឃុំរអាង បានពាំនាំយកអំណោយ របស់ ឯកឧត្តម វេង សាខុន ជាមួយគ្រឿងបរិភោគ រួមនឹងថវិកា មកផ្តល់ជូនគ្រួសារដែលខ្វះខាតលេីជីវភាពកំឡុងពេលកូវីដ-១៩ និងគ្រួសារជាប់ចត្តាឡីស័កតាមខ្នងផ្ទះ សរុប ចំនួន៥គ្រួសារ ដែលរស់នៅក្នុង ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្នុងនោះដែរ ឯកឧត្តម លី ថៃហាក់ បានពាំនាំ នូវប្រសាសន៍ ផ្តាំផ្ញេីសួសុខទុក្ខ ពីសំណាក់ ឯកឧត្តម វេង សាខុន និង ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួម វិធានការទប់ស្កាត់ ការពារ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ដោយអនុវត្តន៍វិធាន សុខាភិបាល បីការពារនិងបីកុំ ជាប្រចាំ និងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់នូវសុខមាលភាព គឺត្រូវមកទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា និងទទួលដោយឥតថ្លៃ។
សូមជម្រាបជូន ថា អំណោយ របស់ ឯកឧត្តម វេង សាខុន និងលោកជំទាវ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម ស្រុកជេីងព្រៃ និង ស្រុក តំបែរ ខេត្តត្បូងឃ្មុំ តាមរយៈ ឯកឧត្តម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលបានផ្តល់ជូនគ្រួសារដែលមានជីវភាពខ្វះខាត និងលំបាក កំឡុងកម្ពុជាជួបវិបត្តិកូវីដ -១៩ អំណោយ នោះរួមមាន៖ អង្ករ ២៥គីឡូក្រាម , មីមួយកេស , ត្រីខមួយយួរ និងរួមថវិកាមួយចំនួន ៕