ជាការលើកទឹកចិត្ត ដល់លោកតា ចំនួន០២រូប អាយុ១០០ឆ្នាំ និង១០៣ឆ្នាំនៅ ស្រុកស្រីសន្ធរ ដែលលោកតា មានស្មារតីខ្ពស់ អញ្ជើញចូលរួមចាក់វ៉ាក់សាំងដូសទី១ ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ


នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ អមដំណើដោយប្រធានមន្ទីរសុខាភិ
បាលនៃរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញ នាំយកថវិកា និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូន
១-លោកតា នន អែម អាយុ ១០៣ឆ្នាំ រស់នៅភូមិតាម៉ុល ឃុំព្រែកដំបូង ស្រុកស្រីសន្ធរ
២-លោកតា ហែម ម៉ៅ អាយុ១០០ឆ្នាំ រស់នៅភូមិក្សេរ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ
ដែលលោកតាទាំង២នាក់ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

អំណោយដែលយកមកប្រគល់ជូនលោកតាទាំងពីររូប ក្នុង១រូបៗ ទទួលបាន÷ ថវិកាចំនួន ៣លានរៀល មី ១០ កេស ត្រីខ ០១កេសធំ ទឹកសុទ្ធ ០២កេស អង្ករ ០៤បេ ទឹកត្រី ០២យួរ និងប្រេងឆា ០២ដប៕