ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្តបានដឹកនាំក្រុមការងារថ្នាក់ខេត្ត ដើម្បីប្រជុំត្រួត ពិភាក្សាវឌ្ឍនភាព នៃការអនុវត្តគម្រោងអភិវឌ្ឍរបស់រដ្ឋបាលខេត្ត


ព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ដើម្បីប្រជុំត្រួត ពិភាក្សាវឌ្ឍនភាព នៃការអនុវត្តគម្រោងអភិវឌ្ឍរបស់រដ្ឋបាលខេត្ត។ កិច្ចប្រជុំនេះមានការចូលរួមពីនាយក នាយករង ទីចាត់ការ និងប្រធាន អនុប្រធាន អង្គភាពលទ្ធកម្ម សាលាខេត្តផងដែរ។