នៅថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៨:០០ វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តលើកទី៣ អាណត្តិទី២ ត្រូវបានប្រព្រឹត្តទៅ នៅបរិវេណវត្ត ឧត្តមមង្គល”ក្រឡា” ស្ថិតក្នុងភូមិក្រឡា ឃុំអំពិល ស្រុកំពង់សៀម ដោយមានការអញ្ជើញចូលរួម ពីគណៈអភិបាលខេត្ត នាយករដ្ឋបាល និងនាយកទីចាត់ការនានា របស់សាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា និងគណៈអភិបាលស្រុកកំពង់សៀម ក្រុមប្រឹក្សានិងមេឃុំ ក្នុងស្រុកកំពង់សៀម និងប្រជាពលរដ្ឋចំនួន ៣៣៣នាក់ ស្រី ១៣៦ នាក់ ។
ប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហានានា ដែលពាក់ព័ន្ធ និងជីវភាពរបស់ពួកគាត់ មាន បញ្ហាទំនាស់ដីធ្លី បញ្ហាផលប៉ះពាល់ពីកន្លែងចាក់សម្រាមរបស់ក្រុមហ់ុន ស៊ិនទ្រី នៅភូមិក្រឡា ឃុំអំពិល បញ្ហាបទល្មើសនេសាទ បញ្ហាអគ្គិសនី បញ្ហាខ្វះអាគារសិក្សានៅកន្លែងមួយចំនួន ។ បណ្ដាបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើង សុទ្ធតែត្រូវបានតំណាងមន្ទីរ អង្គភាព និងអាជ្ញាធរដែនដី ដែលពាក់ព័ន្ធធ្វើការបកស្រាយនិងឆ្លើយតបនៅក្នុងអង្គវេទិកា ។