ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ដ បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងអនុគណ:កម្មការដឹកនាំអនុវត្តច្បាប់


នៅព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងប្រធានអនុគណ:កម្មការដឹកនាំអនុវត្តច្បាប់ ចំណុះឲ្យគណ:កម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់ខេត្ត បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងអនុគណ:កម្មការដឹកនាំអនុវត្តច្បាប់ ដោយមានការចូលរួមពីនាយករងរដ្ឋបាលខេត្ត ស្នងការរង មេបញ្ជាការរង អនុប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត ប្រធាន-អនុប្រធានមន្ទីរ និងអភិបាលរងក្រុង-ស្រុក ។