នៅព្រឹកថ្ងៃ ទី ០១ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅគ្រប់ ស្រុកក្នុងខេត្តកំពង់ចាម បានប្រារព្វពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៦ ២០១៧ យ៉ាងមហោឡារិក តាមរូបភាព ផ្សេងៗពីគ្នា ក្នុងអត្ថន័យអបអរសាទរពិធីបើកបវសនកាលឆ្នាំថ្មី និងលើកទឹកចិត្តដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ឲ្យមានការខិតខំរៀន សូត្រ និងបង្កើនគុណភាពក្នុងការបង្រៀនឲ្យកាន់តែល្អថែមទៀត ដោយមានការអញ្ចើញចូលរួម ពីសំណាក់ ឯកឧត្តម ប្រធានក្រុមការងារ ថ្នាក់ជាតិរួមជាមួយ គណៈអភិបាលក្រុងស្រុក ។
ដោយឡែក នៅក្រុងកំពង់ចាម ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៦ ២០១៧ នៅវិទ្យាល័យ ព្រះសីហនុ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ជាមួយនឹងសិស្សានុសិស្ស ចំនួន ២.៥០០ នាក់ ។ នៅក្នុងពិធីនេះក៏មានការចែកអំណោយ ជាសៀវភៅ សរសេរ ប៊ិច ខ្មៅដៃ ដល់សិស្សានុសិស្ស គ្រប់សាលាទាំងអស់ក្នុងក្រុងកំពង់ចាម ដែលមានចំនួន ១៧ សាលា (ទាំងបថម អនុវិទ្យាល័យ វិទ្យាល័យ) ។