ឯកឧត្ដមវេជ្ជបណ្ឌិត គីមសួរ ភីរុណជាទីប្រឹក្សាក្រសួងសុខាភិបាល នឹងជាប្រធានមន្ទីរសុខាភិបាលខេត្ដកំពង់ចាមចូលរួមកិច្ចនិតិវិធីប្រតិបត្តិការស្តង់ដារ សម្រាប់គ្រប់គ្រង ថៃទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ


នៅរសៀលថ្ងៃទី ៣១ ខែ កក្តដា ឆ្នាំ ២០២១ ថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឯកឧត្ដមវេជ្ជបណ្ឌិត គីមសួរ ភីរុណជាទីប្រឹក្សាក្រសួងសុខាភិបាល នឹងជាប្រធានមន្ទីរសុខាភិបាលខេត្ដកំពង់ចាម ចូលរួមកិច្ចនិតិវិធីប្រតិបត្តិការស្តង់ដារ សម្រាប់គ្រប់គ្រង ថៃទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដោយមានការចូលរួមលោកអនុប្រធានមន្ទីរ ហើយលោកប្រធានមន្ទីរពេទ្យខេត្ត លោកស្រីប្រធានមន្ទីរពេទ្យមេង្គ និងការបង្ហាញរបស់ក្រុមការងារ ឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេ្ត លោកប្រធានរដ្ឋបាល លោកប្រធានការិយាល័យ និងលោកប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៩ចូលរួមផងដែរ ឯកឧត្តមប្រធានបានបែងចែកការងារនិងដាក់ជូនលោកប្រធានការិយាល័យស្រុកប្រតិបតិ្ត៩ នាំគ្នាធ្វើដោយយកចិត្តទុកដាក់ និងការទទួលខុសត្រូវយ៉ាងម៉ឹងម៉ាត់បំផុត សូមគោរពតាមវិធានការសុខាភិបាល ៣ការពារ ៣កុំ ។