ឯកឧត្តម សុខ ចាន់ភក្តី អនុរដ្ឋលេខាធិការក្រសួងព័ត៌មានអញ្ជើញនាំយកទេយ្យទាន ទៀនចំណាំព្រះវស្សា និងថវិកាទៅវេរប្រគេនព្រះសង្ឃចំនួន ០៤ វត្ត


ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម សុខ ចាន់ភក្តី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវកាញ្ញារិទ្ធី រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំពាមប្រធ្នោះ ព្រមទាំងសហការី បានអញ្ជើញនាំយកទេយ្យទាន ទៀនចំណាំព្រះវស្សា និងថវិកា របស់ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅវេរប្រគេនព្រះសង្ឃចំនួន ០៤ វត្តគឺ វត្តនទីជោត្យារាម(ហៅវត្តពាមប្រធ្នោះ) វត្តនាគនិគ្រោធារាម(ហៅវត្តជីហែ) វត្តពោធិវង្សជំនីក(ហៅវត្តជំនីក) និងវត្តសិរីសោភារាម(ហៅវត្តភូមិវាល)ស្ថិតនៅឃុំពាមប្រធ្នោះស្រុកកោះសូទិនខេត្តកំពង់ចាម។

រួមដំណើរឯកឧត្តម នៅក្នុងឱកាសនោះមាន លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម និងជាអនុប្រធានទី១ ក្រុមការងារចុះជួយឃុំពាមប្រធ្នោះ និងសហការី
ព្រមទាំងអាជ្ញាធរឃុំពាមប្រធ្នោះ និងក្រុមយុវជន សកម្ម ហៅកាត់ ថា KCY ជាច្រើនរូប។