ឯកឧត្តម ហាន កុសល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំកិច្ចប្រជុំរបស់អនុគណៈកម្មការស្រាវជ្រាវបុគ្គលសង្ស័យអ្នកជំងឺកូវីដ-១៩ និងអ្នកប៉ះពាល់ផ្ទាល់ (Delta )


កំពង់ចាម៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំកិច្ចប្រជុំរបស់អនុគណៈកម្មការស្រាវជ្រាវបុគ្គលសង្ស័យអ្នកជំងឺកូវីដ-១៩ និងអ្នកប៉ះពាល់ផ្ទាល់ (Delta ) ។

មេរោគកូវីដ-១៩ប្រភេទបំលែងខ្លួនថ្មី Delta កំពុងរាតត្បាតទូទាំងសាកលោកហើយ ។ វាសាហាវ ចម្លងលឿន ហើយការវាយលុកប្រព័ន្ធសារពាង្គកាយ ពិសេសប្រព័ន្ធដង្ហើម ក៏លឿនដែរ ។ ឧបករណ៍តេស្តរហ័ស មិនអាចរកវាឃើញទេ ។ បើវាឆ្លងចូលសហគមន៍បាន នោះហានិភ័យផ្នែកសុខភាពនឹងកាន់តែធ្ងន់ធ្ងរស្មានមិនត្រូវ ដែលនាំដល់ការធ្លាក់ចុះសេដ្ឋកិច្ចគ្រួសារ និងសហគមន៍ ព្រមទាំងសង្គមជាតិ ។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់អនុវត្តឲ្យបានល្អតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរគ្រប់ថ្នាក់ ។ ក្នុងនាមជាមន្ត្រីរដ្ឋបាលសាធារណៈនៅទីនេះ រង់ចាំជួយពុកម៉ែបងប្អូនប្រជាពលរដ្ឋ ប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវជួយខ្លួនឯងដែរ ។ សូមថែរក្សាសុខភាពឲ្យបានល្អ ។