ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ខេត្តហាយណាន នៃ សាធារណរដ្ឋប្រជាមានិត្យចិនមួយក្រុម បានបញ្ចប់បេសកកម្ម៣ថ្ងៃប្រកដោយជោគជ័យក្នុងការព្យាបាលជម្ងឺភ្នែកដោយឥតគិតថ្លៃ (វះកាត់ដោយឧបករណ៍ទំនើប) នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ ការព្យាបាលបានដំណើការចាប់ពីថ្ងៃទី ១១ដល់ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៦ ដោយម្រេចបានលទ្ធផល នៃការវះកាត់ជូនប្រជាពលរដ្ឋ មានជម្ងឺភ្នែក ចំនួន ៤៨១ នាក់ ។ កិច្ចប្រតិបត្តិការនេះ ក៏មានការសហការយ៉ាងជិតស្និទ្ធ ពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងមានការចូលរួមសម្របសម្រួលពីក្រុមសហភាពសហព័ន្ធយុវជនខេត្តកំពង់ចាម ក្រោមការណែនាំ និង ការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តហាយណាន នៃសាធារណរដ្ឋប្រជាមានិត្យចិន បានវិលត្រឡប់ទៅកាន់រាជធានីភ្នំពេញប្រកបដោយសុវត្ថិភាព ។