ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៦ វេលាម៉ោង ៨ៈ០០ នៅស្នាក់ការគណបក្សខេត្ត ឯកឧត្តម លន់ លឹមថៃ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាអធិតីភាព និងថ្លែងសុន្ទរកថា ក្នុងពិធីបើកវគ្គអប់រំនយោបាយ នៅខេត្តកំពង់ចាម ជំនាន់ទី១២ ដោយមានសិក្ខាកាមថ្នាក់អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ចំនួន ៥៦ នាក់ ស្រី ៧ នាក់ ចូលរួម។
វគ្គនេះមានរយៈពេល ២ថ្ងៃ និងមានមេរៀនចំនួន ៤៖
១.ប្រវត្តិ គណបក្ប្រជាជនកម្ពុជា (សកម្មភាព ស្នាដៃ និងបទពិសោធន៍)
២.គោលការណ៍គ្រឹះ នៃកម្មវិធីនយោបាយរបស់គណបក្ស)
៣.ការយល់ដឹងមួយចំនួន អំពីលក្ខន្តិកៈ របស់គណបក្ស
៤.សភាពការណ៍កម្ពុជា និងបណ្ដាភារកិច្ចចំពោះមុខ
គ្រូឧទ្ទេសចំនួន៤នាក់៖ ១.លោកជំទាវ ខុង ស៊ុនអេង ២.ឯកឧត្តម ហៃ ងួនលី ៣. ឯកឧត្តម ធុច ថាត ៤.លោកជំទាវ លន់ សូមានី ។