ឯកឧត្តម លោកឧកញ៉ា ឡូវ ហ៊ឹង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរ និងជាប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច បានចុះពិនិត្យ សមិទ្ធផលការងារសាងសង់ផ្លូវបេតុងមួយខ្សែ ប្រវែង ១១៨ ម៉ែត្រ


កំពង់ចាម៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម លោកឧកញ៉ា ឡូវ ហ៊ឹង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរ និងជាប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច បានចុះពិនិត្យ សមិទ្ធផលការងារសាងសង់ផ្លូវបេតុងមួយខ្សែរចូលវត្ត(សិរីសោភា) ភូមិចន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលមានទទឹង៤ម៉ែត្រ បណ្ដោយ១១៨ម៉ែត្រ។

ចំណងដៃផ្លូវបេតុង១ខ្សែនេះ ជាអំណោយរបស់ ឯកឧត្តម លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ព្រមទាំងមានការចូលរួមសហការឧបត្ថមចំនួន ៣០០០ដុល្លា ពីលោកឧកញ៉ា ជា លាងហុង និងលោកជំទាវ ផងដែរ។

ក្នុងកម្មវិធីនេះផងដែរ ឯកឧត្តម លោកឧកញ៉ាបាន ក៏បានឧបត្ថម្ភជូន÷
-សមាជិកក្រុប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិ ព្រមទាំងប្រជាពលរដ្ឋចូលរួមចំនួន៨០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន១០.០០០រៀល។
-ឧបត្ថម្ភដល់ជនពិកាម្នាក់ ចំនួន ១០០ដុល្លា
-ប្រគេនទានព្រះវស្សាដល់ព្រះសង្ឃចំនួន១០០ដុល្លា
-ឧបត្ថម្ភ ការព្យាបាលជម្ងឺសមាជិកភូមិ ៥០ដុល្លា
-ឧបត្ថម្ភការធ្វើខឿនផ្លូវបេតុង ១១៨ម៉ែត្របន្ថែមទៀត ផងដែរ ។