លោក ស្រី សុភ័ក្ត្រ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ចាមបានដឹកនាំ ប្រជុំជាមួយក្រុមការងារចាត់ចែងបញ្ចុះសពសាសនិកឥស្លាម


លោក ស្រី សុភ័ក្ត្រ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ចាមនិងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំ ប្រជុំជាមួយក្រុមការងារចាត់ចែងបញ្ចុះសពសាសនិកឥស្លាមនៅសាលប្រជុំមន្ទីរធម្មការនិងសាសនាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ កក្កដា ២០២១ ។