កិច្ចប្រជុំ​បូកសរុបសកម្មភាពគណបក្ស ៩ខែ និងទិសដៅ ត្រីមាសទី៣ ឆ្នាំ២០១៦


ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១៦​វេលាម៉ោង ៨៖០០ នៅស្នាក់ការ​គណបក្សខេត្ត​កំពង់ចាម បានបើកកិច្ចប្រជុំបូកសរុប​ការងារ​គណបក្ស ៩ខែ និង ទិសដៅភារកិច្ច ត្រីមាសទី​៣ ឆ្នាំ២០១៦ ក្រោម​អធិបតីភាព ឯកឧត្តម លន់ លឹមថៃ ប្រធាន​គណបក្​សខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោក ជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការគណបក្សខេត្ត ប្រធានសាខាបក្សមន្ទីរ ជុំវិញខេត្ត ប្រធានគណបក្ស​ក្រុង ស្រុក សរុបចំនួន ៨៤នាក់ ស្រី ១៤ នាក់ ។

បន្ទាប់​ពីបានស្ដាប់ របាយការណ៍​បូកសរុប ៩ខែ និង​ទិសដៅភារកិច្ច​ត្រីមាស​ទី៣ ឆ្នាំ២០១៦ អង្គប្រជុំ​បានស្ដាប់​ មតិ​ឯកឧត្តម ធុច ថាត អំពីបញ្ហាសំខាន់ៗ មួយចំនួន អំពីនីតិវិធី នៃការចុះឈ្មោះ ព្រមទាំងរលឹកដល់គណបក្ស​និងក្រុមការងារ​ទាំងអស់ឲ្យយកចិត្តទុកដាក់​ដល់់ភ្នាក់ងារសង្កេតការរបស់យើង​នៅគ្រប់ការិយាល័យចុះឈ្មោះទាំងអស់ ឲ្យយកចិត្តទុកដាក់ក្នុងការសង្កេតការ កុំឲ្យមានការ​ធ្វេសប្រហេស ។

q1 q2 q3 q5 q5