នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាជា្រវបុគ្គលផ្ទុកមេរោគកូវីដ-១៩ បានដឹកនាំសមាជិកស្ដាប់បទបង្ហាញ ស្ដីពីការស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ ១៩ និងការគ្រប់គ្រងអ្នកប៉ះពាល់ តាមរយៈ ប្រព័ន្ធវីដេអូរ Zoom រៀបចំដោយលេខាធិការដ្ឋាន នៃអនុគណៈកម្មការ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ ឌី វិជ្ជា សមាជិកគណៈកម្មការប្រតិបត្តិ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងជាអនុប្រធានគណៈកម្មការ ឆ្លើយតបបន្ទាន់ និងស្រាជា្រវបុគ្គលផ្ទុកមេរោគកូវីដ-១៩។ ពិធីនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងរាជធានី ខេត្ត ទាំង ២៥ កងកម្លាំងនគរបាល និងអាវុធហត្ថរាជធានី ខេត្តទាំង ២៥ ព្រមទាំង អ្នកពាក់ព័ន្ធ ជាច្រើនរូបទៀត ផងដែរ ។
បន្ទាប់ពី កិច្ចុប្រជុំ បានទទួលស្ដាប់នូវបទបង្ហាញ ស្ដីពីការសម្ភាសន៍ ដើម្បី ស្វែងរកអ្នកប៉ះពាល់ និងបទបង្ហាញ ស្ដីពីរបៀមបំពេញទម្រង់សំណួរប្រវត្តិធ្វើដំណើរ រួចមក ឯកឧត្ដម ហាន កុសល បានណែនាំដាល់អ្នកចូលរួមទាំងអស់ ត្រូវអនុវត្តទៅតាមការណែនាំ នៃបទបង្ហាញនេះ ។ ជាមួយនោះ ក៏សូមឲ្យសមាសភាពក្នុងជួរអនុគណៈកម្មការទាំងអស់ សូមចូលរួមសាមគ្គីគ្នា អនុវត្តកិច្ចការនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ៕