លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បាននាំអំណោយរដ្ឋបាលខេត្តកំពង់ចាមជូនគ្រួសារខ្វះខាតដោយសារកូវីត ចំនួន ២៤០ គ្រួសារ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម


កំពង់ចាម៖ លោក ជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណៈភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ អមដំណើរ ដោយ លោក បិន ឡាដា អភិបាលស្រុកកំពង់សៀម និងសហការី អញ្ជើញ ចុះសំណេះសំណាល សួរសុខទុក្ខ នឹងនាំយកអំណោយ របស់រដ្ឋបាលខេត្ត ផ្ដល់ជូនប្រជាពលរដ្ឋ ជួបការខ្វះខាត ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលធ្វើឲ្យប្រជាពលរដ្ឋមិនអាចចេញក្រៅបាន និងខ្លះ ត្រូវបានបិទខ្ទប់ ឬ ធ្វើចត្តាឡីស័កតាមខ្នងផ្ទះ មានចំនួន ២៤០ គ្រួសារ មកពីឃុំ ចំនួន ៥ រួមមាន៖ ឃុំអំពិល , ឃុំរអាង ឃុំ វិហារធំ, ឃុំ ទ្រាន និង ឃុំ ក្រឡា ដែលកម្មវិធីនេះ ធ្វើឡើងនៅព្រឹកថ្ញៃទី ២៧ ខែ កក្កដា ឆ្នាំ២០២១ នៅបរិវេណ វត្ដនគរបាជ័យក្រៅ ក្នុងភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ។