ដោយទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ លោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរនិងលោកស្រី ព្រមទាំងមន្រ្តីរាជការរដ្ឋបាលសាលាស្រុកស្រីសន្ធរ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ទៅប្រគេនដល់ព្រះសង្ឃដែល គង់ចាំព្រះវស្សានៅក្នុងវត្តចំនួន០៤វត្ត ក្នុងស្រុកស្រីសន្ធរ រួមមាន៖
1. វត្តផ្ទះកណ្តាលឃុំផ្ទះកណ្តាល
2. វត្តកោះកែវ ឃុំព្រែកដំបូក
3. វត្តត្នោត ឃុំព្រែករំដេង
4. វត្តតាកុច ឃុំព្រែករំដេង
ក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ ក្នុងឳកាសពិធីបុណ្យចូលព្រះវស្សា ដែលឈានចូលមកដល់នាថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះ។
ជាមួយនោះ លោកអភិបាលស្រុក ក៏បានជំរុញណែនាំ បន្ថែមដល់បណ្តាគ្រប់ទីវត្តអារាមទាំងអស់ នៅក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ នេះ ។ ត្រូវមានការរៀបចំឱ្យមានប្រដាប់វាស់កម្ដៅ ទឹកអាល់កុល ឬជែលសម្រាប់លាងដៃ សម្លាប់មេរោគ។ ម្យ៉ាងវិញទៀតរាល់ពេលដែលប្រជាពុទ្ធបរិស័ទនាំយកចង្ហាន់មកប្រគេនដល់ ព្រះសង្ឃ នៅពេលមានបុណ្យទាន ឬថ្ងៃសីលជាដើម ត្រូវរៀបចំឱ្យមានគម្លាតពីគ្នាឱ្យបាន ត្រឹមត្រូវ ដោយមិនត្រូវមានការជួបជុំ ឬប្រមូលផ្ដុំឡើយ ។ ពោលគឺពេលប្រគេនចង្ហាន់រួចមិន ត្រូវមានការជួបពិភាក្សាគ្នានៅក្នុងវត្ត ដែលជាសកម្មភាពជួបជុំប្រមូលផ្ដុំគ្នាឡើយព្រោះវាមាន ជាហានិភ័យខ្ពស់ ពីការចម្លងពីជំងឺកូវីដ-១៩ នេះ។
លោកអភិបាលស្រុក មានប្រសាសន៍លើកឡើងថា ការអភិវឌ្ឍរីកចម្រើន ឥតឈប់ឈរ របស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយការរីកចម្រើននេះ គឺមិនអាចកាត់ផ្តាច់បានពីវិស័យពុទ្ធចក្រ ដែលជានិច្ចកាលវិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា ដើម្បីកសាងប្រទេសជាតិឱ្យបានរីកចម្រើនជាលំដាប់។
ស្ថិតក្នុងឱកាសនោះ លោកអភិបាលក៍ បានផ្ដាំផ្ញើដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះឲ្យបានគង់វង្ស ព្រោះសន្តិភាពមានសារៈសំខាន់ណាស់ សម្រាប់ជំរុញនូវការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចំរើន ជាពិសេសបន្តអនុវត្តន៍ វិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល «៣កុំ ៣ការពារ» ឲ្យមានប្រសិទ្ធភាព ក្នុងការរួមគ្នាទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ទេយ្យទាន និងបច្ច័យ ក្នុង១វត្តមាន ៖
1. ទៀនព្រះវស្សា ០២គូ
2. សាដក ០១ប្រអប់
3. អង្ករ៥០គីឡូក្រាម ០២បេ
4. មីចំនួន ០២កេស
5. ត្រីខ ០២យួរ
6. ទឹកក្រូច ០២កេស
7. ទឹកត្រី ០២យួរ
8. ទឹកសុទ្ធvital ០៤កេស
9. បច្ច័យ៥០ម៉ឺនរៀល
ដោយឡែក វត្តត្នោត ឃុំព្រែករំដេង ត្រូវបានប្រគេនស៊ីម៉ងត៍ចំនួន៥តោន និងវត្តកោះ ថវិកា៨០ម៉ឺនរៀល និងប្រគេនព្រះសង្ឃ តាជីយាយជី ទាំង០៤
សរយបថវិកា១.២០០.០០០៛។