លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ដកំពង់ចាមបាន រៀបចង្ហាន់ប្រគេនព្រះសង្ឃ ១០១អង្គ និង នាំយកទេយ្យទៀន និងគ្រឿង ឧបភោគបរិភោគ ប្រគេនព្រះសង្ឃនៅវត្តភ្នំជ័យគិរី (វត្តភ្នំហាន់ជ័យ)


នៅថ្ងៃសៅរ៍ ១៥កើត ខែទុតិយា សាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២១លោក ជំទាវ ស្រី គឹមឆយ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានកិត្តិយសសមាគមនារីកម្ពុជាដេីម្បីសន្តិភាពនិងអភិវឌ្ឍន៏ ខេត្តកំពង់ចាម លោកជំទាវ ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីខេត្ត
លោកជំទាវ លន់ សូមានី សមាជិកក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលស្រុកកំពង់សៀម ព្រមទាំងសហការី បាន រៀបចង្ហាន់ប្រគេនព្រះសង្ឃ ១០១អង្គ និង នាំយកទេយ្យទាន និងគ្រឿង ឧបភោគបរិភោគ ប្រគេនព្រះសង្ឃនៅវត្តភ្នំជ័យគិរី (វត្តភ្នំហាន់ជ័យ) ។