ថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១៦ ម៉ោង ៨:០០ នៅសាលាខេត្តកំពង់ចាមបានប្រារព្ធពិធីអបអរសាទរខួបលើកទី១០៥ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ ២០១៦ ក្រោមប្រធានបទ៖ ” វិនិយោគលើសមភាពយេនឌ័រដើម្បីកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព “ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ពិសេសស្រ្តីជាថ្នាក់ដឹកនាំតាមបណ្តាឃុំ-ភូមិ និងសមាជិកាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៅទូទាំងខេត្តកំពង់ចាម សរុបចំនួន២៧០នាក់ ក្រោមអធិបតីភាព ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។ ក្នុងឱកាសនោះដែរ សមាជិកាម្នាក់ៗទទួលបានសឹង១ និងថវិកា៥០.០០០៛ ដែលជាអំណោយរបស់ឯកឧត្តម លន់ លឹមថៃ អភិបាលនៃគណ:អភិបាលខេត្ត និងលោកជំទាវ។