កំពង់ចាម៖ ថ្ងៃសៅរ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានចាត់ លោក ទូច ចាន់ណា ប្រធានផែន ព័ត៌មាន និងផ្សព្វផ្សាយបណ្តាញសង្គម នៃក្រុមការងារយុវជនខេត្តកំពង់ចាម ដែលហៅថា កាត់ថា KCY និងសហការី បានចុះធ្វើសកម្មភាព ពង្រឹងសមត្ថភាព យុវជនសកម្ម លេីជំនាញការងារផ្សព្វផ្សាយបណ្តាញសង្គម និងបានបញ្ជ្រាបអំពីផលប៉ះពាល់នៃព័ត៍មានក្លែងក្លាយ ជូនដល់ក្រុមយុវជនសកម្ម KCY នៅមូលដ្ឋាន ។វគ្គខ្លីត្រូវបានធ្វើឡើងនៅ វិទ្យាល័យជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់
សូមជម្រាបជូន ផងដែរថា ៖ យុវជនសកម្ម KCY វិទ្យាល័យ ជីហែ បានចូលរួមវគ្គខ្លីនេះ ចំនួន ៣០នាក់ បន្ទាប់ពីរៀនចប់ ក្នុងម្នាក់ៗទទួលបាន សម្ភារៈមួយចំនួនសម្រាប់បម្រើសកម្មភាពរបស់ខ្លួនក្នុងមូលដ្ឋាន រួមមាន៖ ក្រណាត់អាវ ពណ៍ផ្ទៃមេឃ ១សម្រាប់ម្នាក់, logo KCY, ម៉ាសKCY និងក្រម៉ាKCY ។
ក្នុងឱកាសនោះដែរ ក្រុមយុវជនសកម្មបណ្តាញសង្គម បានរៀបចំ អោយអង្គុយរក្សាគម្លាតសុវត្ថិភាព នៅទីធ្លាខាងក្រៅសាលា ក្រោមម្លប់ឈើ និងពាក់ម៉ាស់ ការពារបង្ការទប់ស្កាត់ការឆ្លងរីករាលដាល គ្រប់ៗគ្នា ៕
______
#KCY🇰🇭#អរគុណសន្តិភាព