នារសៀលថ្ងៃទី៥ខែកុម្ភៈ ២០១៦ វេលាម៉ោង ៤ៈ៣០ នាទី នៅលើវាលស្មៅ សួនមុខសាលាខេត្ត ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ដោយមានការចូលរួម ពី ឯកត្តមឧ លោកជំទាវ អភិបាលរងខេត្ត លោកមេបញ្ជាការកងកំលាំងទាំង៣ លោកអភិបាលក្រុងស្រុក លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានអញ្ជើញជូបសំណេះសំណាលជាមួយបងប្អូនរត់ម៉ូតូឌុប និងរឺុម៉កម៉ូតូ ចំនួន២៨៤នាក់ ។
ក្នុងកិច្ចសំណេះសំណាលនោះ ក៏មានការពិភាក្សអំពីការបង្កើតក្រុមបណ្ដាញទំនាក់ទំនងសង្គម ដើម្បីជាសារប្រយោជន៍ ដល់ការងារសន្តិសុខសង្គម និងការងារបរិស្ថាន តាមរយៈការអប់រំណែនាំ ទប់ស្កាត់ និងផ្តល់ព័ត៌មាន ដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។
មានប្រសាសន៍ទៅកាន់អ្នករត់ម៉ូតូឌុបប្រកបដោយភាពស្និទ្ថស្នាល ឯកឧត្តមអភិបាលខេត្ត បានលើកឡើងនូវការវិវត្តរីកចម្រើនថ្មីៗ នៃសភាពការណ៍ជាតិ និងសភាពការណ៍រីកសម្រើននៅក្នុងខេត្ត ព្រមទាំងបានណែនាំដល់សមត្ថកិច្ចមន្ត្រីរាជការ និងបងប្អូនយើងទាំងអស់ យកចិត្តទុកដាក់ចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅមានភាពកក់ក្ដៅ និងមានជំនឿចំពោះអាជ្ញាធររបស់យើង ។ ព្រមជាមួយនោះ ឯកឧត្តម អឋភិបាលខេត្ត បានស្ម័គ្រចិត្តធ្វើជាប្រធានក្រុមអ្នករត់ម៉ូតូឌុបក្រុងកំពង់ចាមផងដែរ និងបានអំពាវនាឲ្យអភិបាលស្រុគ្រប់ស្រុក យកបទពិសោធន៍នេះទៅអនុវត្តឲ្យបានល្អ នៅគ្រប់ស្រុក ។
ក្នុងពិធីនេះដែរមានការចែកអាវយឺត មួកសុវត្ថិភាព និងថវិកា ក្នុងម្នាក់២មឺុនរៀល ផងដែរ។