កំពង់ចាម៖ នៅព្រឹក ថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ នេះ នៅមន្ទីរ គណបក្សស្រុកស្រីសន្ធរ ក្រោមអធិបតីភាព លោក ស៉ីម គង់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុក ស្រីសន្ធរ បានរៀបចំប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២១ ។
ស្ថិតនៅក្នុងឱកាសនោះផងដែរ គណបក្សស្រុកក៏បានធ្វេីពិធីប្រកាសសមាសភាពមន្រ្តីគណបក្សស្រុក ជាក្រុមការងារថ្នាក់ស្រុកចុះជួយឃុំទាំង១៤ និងប្រកាសប្រធានស្នាក់ការគណបក្សឃុំទាំង១៤ នៃស្រុកស្រីសន្ធរផងដែរ។
អញ្ជើញចូលរួមក្នុងពិធីនោះ រួមមាន៖ សមាជិកអចិន្ត្រៃយ៍គណបក្ស ប្រជាជនកម្ពុជាស្រុកស្រីសន្ធរ លោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងារចុះជួយស្រុក ថ្នាក់ស្រុក ចុះជួយបណ្ដាឃុំទាំង១៤ លោក ប្រធានគណបក្សមូលដ្ឋានឃុំទាំង១៤ និងប្រធានស្នាក់ការគណបក្សមូលដ្ឋានឃុំទាំង១៤ ។